បន្ទាយមានជ័យ៖ ជីកសិកម្មសញ្ញាក្បាលគោចំនួនជាង១តោនដឹកតាមរថយន្តកាមរី១គ្រឿងដែលឈ្មួញនាំចេញពីប្រទេសថៃចូលខុសច្បាប់ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្ក្រាប កាលពីរសៀលថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៥ នៅលើផ្លូវលំមួយកន្លែងស្ថិតនៅក្បែរវត្តថ្មពួក ក្នុងភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យរថយន្តកាមរីដឹកជីនោះត្រូវបានគេចាប់បញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តដើម្បីយកមកចាត់ការតាមច្បាប់។លោកសេងម៉េងអនុប្រធានការិយាល័យនីតិ កម្មកសិកម្មខេត្តបន្ទាយមានជ័យបាននិយាយថាលោកនិងចាប់ផ្តើមមានវិធានការរិតបណ្តឹងបង្ក្រាបជីនាំចូលខុសច្បាប់ពីប្រទេសថៃព្រោះរយះពេលកន្លងមកឈ្មួញបានបន្លំនាំចូលជីក្លែងក្លាយកន្ទុយបារីចំនួន៥០តោនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។លោកសេងម៉េង បានប្រាប់ឲ្យដឹងបន្តថាជីកសិកម្មខាងលើត្រូវបានឈ្មួញនាំចូលតាមច្រកបឹងត្រកួនបម្រុងយកមកលក់ចែកចាយនៅស្រុកថ្មពួកការនាំចូលជីកសិកម្មគ្មានលិខិតអនុញាត្តនិងជីគ្មានការបកប្រែជាភាសារខ្មែរជាអំពើប្រព្រឹត្តបទល្មើសខុសច្បាប់អនុវត្តផ្ទុយនិងច្បាប់គ្រប់គ្រងស្តីពីថ្នាំកសិកម្មនិងជីកសិកម្មរបស់ក្រសួងរុក្ខាប្រម៉ាញ់និងនេសាទ ។ ជីទាំងនោះគ្មានប្រភពច្បាស់លាស់និងគ្មានការទទួលខុសត្រូវប្រសិនបើប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ប៉ះជីក្លែងក្លាយនោះជាមិនខានឡើយ។ការនាំចូលជីកសិកម្មសញ្ញាក្បាលគោនោះដែរឈ្មួញបានរំលោភកម្មសិទ្ធិបញ្ញាទៅលើសិទ្ធិ ផ្តាច់មុខនាំចូលស្របច្បាប់របស់ក្រុមហ៊ុនលឹមប៊ុនហេងត្រេឌីង ដែលរកស៊ីបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។ប្រសិនមានការលួចលាក់នាំចូលជីខុសច្បាប់បែបនេះក្រុមហ៊ុនប្រឈមនឹងការខាតបង់មិនតែប៉ុណ្ណោះរដ្ឋក៏ត្រូវបាត់បង់ចំណូលផងនោះដែរ ។លោកសេងម៉េងក៏សូមអំពាវនាវឱ្យសមត្ថកិច្ចតាមព្រំដែនជួយទប់ស្កាត់ការនាំជីកសិកម្មខុសច្បាប់ហើយសូមកុំចូលរួមឃុបឃិតជាមួយឈ្មួញខិលខូចដែលបានបើកដៃឱ្យឈ្មួញនាំចូលខុសច្បាប់នោះ ៕
ព័ត៌មានជាតិ
មតិយោបល់