ព័ត៌មានជាតិ

ចោរឆ្លងជនជាតិថៃម្នាក់លួចម៉ូតូខ្មែរ ត្រួវសមត្ថកិច្ចអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួន

ខេត្តប៉ៃលិន៖ បុរសញៀនថ្នាំដែលជាជនជាតិថៃម្នាក់ បែកគំនិតលួចម៉ូតូជនជាតិខ្មែរ ត្រួវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ ពីបទលួច កា​ល​ពីព្រឹ​ក​ថ្ងៃ​ទី​៣​១​ ​ខែ​​មិនា​ ​ឆ្នាំ​២​០១​៥​ ​នៅ​ភូ​មិ​ផ្សា​រ​ព្រំ​ ​ឃុំ​ស្ទឹ​ង​កា​ច់​ ​ស្រុ​ក​សា​លា​ក្រៅ​ ​ខេ​ត្ត​ប៉ៃ​លិ​ន​ ​ ​។​ ​ហេ​តុ​កា​រ​ណ៏​ចា​ប់​ឃា​ត​ខ្លួ​ន​ចោ​រ​ដែ​ល​ជា​ជន​ជា​តិ​ថៃ​នេះ​ ​ធ្វើ​ឡើ​ង​​កា​លពី​វេ​​លាម៉ោ​ង​២​និ​ង​០​០​រ​​សៀល​ថ្ងៃ​ទី​៣​១​ ​ខែ​មិ​នា​ ​ឆ្នាំ​២​០​១​៥ ​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ដួ​ង​ ​ឃុំ​បឹ​ង​រាំ​ង ស្រុ​​​ក​កំ​រៀង​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​។​
​ជ​ន​ស​ង្ស័​​យដែ​លជាចោរជនជាតិថៃឈ្មោះ ឆ័យ យ៉ានុត ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិប៉ានយ៉ក ឃុំមឿង ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជាទាហ៊ាន រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ,ចំណែកម៉ូតូដែលចោរជនជាតិថៃលួច ម៉ាកវ៉េវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-6503 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖មុនពេលកើតហេតុ គេឃើញជនសង្ស័យដែលជាជនជាតិថៃ ខាងលើដើរចេញចូលតាមច្រកទ្វារអន្តរជាតិព្រំជារៀងរាល់ថ្ងៃ ជាមនុស្សញៀនថ្នាំ មានស័ក្កពេញខ្លួនតាំងពីក្បាលរហូតដល់ជើង ហើយមួយថ្ងៃៗដើរពីកន្លែងមួយទៅកន្លែងមួយមិនដឹងមូលហេតុ ថានិងរកអ្វី ។ ប្រភពព័ត៌មានបន្តថា៖ ចោរឆ្លងដែននេះ បានមករស់នៅភូមិផ្សារព្រំជាងមួយឆ្នាំទៅហើយ ប៉ុន្តែចេញចូលៗ លុះនៅពេលកើតហេតុចោររូបនេះឃើញម៉ូតូជនរងគ្រោះទុកចោលនៅមុខផ្ទះ មិនឃើញម្ចាស់ ក៏ធ្វើសកម្មភាពលួចតែម្តង ។ ប្រភពព័ត៌មានបន្តទៀតថា៖ ពេលលួចបានជនសង្ស័យដែលជាចោរឆ្លងដែនរូបនេះ បានជិៈម៉ូតូមកទឹសខាងកើត បាត់ស្រមោល ហើយម្ចាស់ម៉ូតូក៏ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្តប៉ៃលិន រួចក៏ធ្វើការឃាតខ្លួនបាននៅស្រុកកំរៀងខេត្តបាត់ដំបង ។
លោកអនុសេនីយឯក ស៊ិន តាំង នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រណ្មទ័ណ្ទនៃកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យ ដឹងថា៖ ក្រោយពីទទូលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានករណីចោរលួចម៉ូតូ នៅភូមិផ្សារព្រំ ហើយជនសង្ស័យជិៈសំដៅទៅស្រុកកំរៀង ខាងការិយាល័យលោក ក៏ធ្វើការសហការជាមួយកងរាជអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួនមុខសញ្ញាដែលជាចោរឆ្លងដែនបានសម្រេច នៅភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង តែម្តង ។ លោកនាយការិយាល័យបន្តទៀតថា៖ ជនសង្ស័យដែលជាចោរឆ្លងដែនឈ្មោះ ឆ័យ យ៉ានុត ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិប៉ានយ៉ក ឃុំមឿង ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ ចំណែកជនរងគ្រដែលជាម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជាទាហ៊ាន រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយម៉ូតូដែលចោរជនជាតិថៃលួច ម៉ាកវ៉េវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-6503 ។ បច្ចុប្បន្នជនសង្ស័យដែលជាចោរឆ្លងដែនជនជាតិថៃ ត្រួវកម្លាំងការិយាល័យស្រាវជា្រវបទល្មើសព្រហ្មទ័ណ្ទ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំាសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី ៕
Thief

មតិយោបល់