ក្រោយពីបែកធ្លាយរូបភាព និងព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងស្មាតហ្វូន P8 របស់ក្រុមហ៊ុន Huawei មក នៅពេលនេះ ប្រភពព័ត៌មានចចាមអារ៉ាមមួយទៀតបានឲ្យដឹងថា ស្មាតហ្វូន P8 ប្រហែលជាមានតម្លៃក្រោយ ៨០០ដុល្លារអាមេរិក។
សារព័ត៌មាន Phone Arena បានចុះផ្សាយថា ស្មាតហ្វូន P8 របស់ Huawei អាចមានតម្លៃដល់ ៨០០ដុល្លារអាមេរិក ព្រោះថា វាជាស្មាតហ្វូនដែលអសា្ចរ្យបំផុតរបស់ Huawei ក្នុងការប្រជែងជាមួយនឹងស្មាតហ្វូនដទៃទៀត ជាពិសេសវាគឺជានាវាមួយដែលនាំឲ្យ Huawei សម្រេចមហិច្ឆិតាជាក្រុមហ៊ុនស្មាតហ្វូនយក្ស។
គួរបញ្ជាក់ផងដែរថា Huawei P8 ត្រូវបានគេដឹងថា មានអេក្រង់ទំហំ ៥អ៊ីង មាន RAM ទំហំ 3GB និងមានមេម៉ូរ៉ីទំហំ 32GB ជាពិសេសគឺមានកាមេរ៉ា ១៣មេហ្គាភិចសែល៕
ព័ត៌មានជាតិ
មតិយោបល់