កំពង់ឆ្នាំង៖កុមារ៤នាក់រស់នៅឯកោលំបាកវេទនាដោយក្រុមគ្រួសារបោះបង់ចោល នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ត្រូវបានអាជ្ញាធរខេត្តដឹកបញ្ជូនយកមកអោយស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារបស់ខេត្ត និងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ សប្បុរសជននានា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលខេត្តបានឧបត្ថម្ភថវិកាជូនពួកគេសរុបជាងមួយពាន់ដុល្លា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ នៅក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនកុមារឯកកោទាំង៤នាក់ខាងលើនេះនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មការសាខាកា កបាទក្រហមខេត្តបានថ្លែងអោយដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីកាសែត វិទ្យុ និងទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយនូវទុក្ខលំបាកវេទនារបស់កុមារ៤នាក់បងប្អូន ត្រូវក្រុមគ្រួសារនិងឪពុកម្តាយបោះបង់ចោលរស់នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥រួចមក គណៈបញ្ជា ការឯកភាពខេត្ត បានធ្វើការកោះប្រជុំជាបន្ទាន់មួយ ដោយផ្តោតលើការជួយដោះស្រាយជីវភាពរបស់កុមារឯកោទាំង៤នាក់។បន្ទាប់មកលោកជំទាវ កែ ចន្ទ័មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង សាខាកាកបាទក្រហ មខេត្ត និងសប្បុរសមួយចំនួនបាននាំយកអំណោយសង្គ្រោះ និងថវិកាមួយចំនួនយកទៅផ្តល់ជូនពួកគេដល់លំនៅដ្ឋាន កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៥។ ក្រោយមកដោយមានការព្រួយបារម្មណ៍អំពីសុខភាព សន្តិសុខ សុវត្តិភាព ជីវភាព និងការមិនបានរៀនសូត្រ ពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេច ហ៊ុន សែន លោកអភិបាលខេត្តក៏បានសម្រេចចិត្តដឹកបញ្ជូនកុមារឯកោទាំង៤នាក់មកអោយស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារបស់ខេត្ត។លោក ឈួរ ច័ន្ទឌឿន បាននិយាយអោយដឹងទៀតថា៖ ទន្ទឹមនោះដែរអាជ្ញាធរខេត្តត្រូវគិតគូរបញ្ហា៤ជាចម្បងក្នុងការជួយសង្គ្រោះកុមារឯកកោក្រីក្រទាំង៤នាក់នេះគឺ៖១អោយអាជ្ញាធរស្រុកពិនិត្យដីធ្លីដែលកុមាររស់នៅមានប្លង់ឬអត់ ២តើអាចសង់ផ្ទះអោយគេនៅលើដីនោះបានឬទេ ៣ត្រូវដោះស្រាយអណ្តូងទឹកអោយបាន៤សន្តិសុខ សុវត្តិភាពក្មេងគួរជួយបែបណាពេលពួកគេទុកលុយកាក់ដែលសប្បុរសជនផ្តល់អោយ។ ប៉ុន្តែបញ្ហា សំខាន់នោះគឺត្រូវគិតគូរពីសុខភាពកុមារមុនគេ និងគិតគូរអោយកុមារតូចៗ៣នាក់ អោយគេបានចូលរៀនសូ ត្រដូចគេឯង ហេតុនេះហើយទើបអាជ្ញាធរខេត្តសម្រេចបញ្ជូនពួកគេអោយមករស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តមួយរយះសិន។ ដោយឡែកបងៗពួកគេ៣នាក់ទៀត មានវ័យជាយុវជន អាចរស់ទៅរស់នៅក្នុងលំនៅដ្ឋានពួកគេបាន ដោយអាជ្ញាធរខេត្ត ស្រុកនិងជួយសាងសង់ផ្ទះសំរាប់អោយពួកគេរស់នៅបានសមរម្យ។ ឪពុកកុមារនោះឈ្មោះ ញឹម សៃ អាយុ ៤៥ ឆ្នាំ ទៅមានប្រពន្ឋចុង រីឯម្តាយ ឈ្មោះ យ៉ុន នី អាយុ៤២ ឆ្នាំ ទៅរកស៊ីនៅខេត្តមណ្ឌល គីរីបាត់ដំណឹងឈឹង ពួកគេនៅឯកកោមានគ្នា៤នាក់ ១បងឈ្មោះ ស៊ឺ គឹមសាន អាយុ១៥ឆ្នាំ ជាអ្នកមើលការ ខុសត្រូវនិងចិញ្ចឹមប្អូនៗ ដោយការស៊ីឈ្នួលឃ្វាលគោអោយគេ ២ឈ្មោះ ស៊ឺ កំសត់ អាយុ១១ឆ្នាំភេទប្រុស ៣ឈ្មោះ ស៊ឺ ស្រីនាថ អាយុ១០ឆ្នាំ ភេទស្រី និង៤ឈ្មោះ ស៊ឺ ស្រីណៃ អាយុ៩ឆ្នាំ ភេទស្រី ពិការជើងដោយពស់ចឹកដំបៅរលួយត្រូវពេទ្យកាត់ជើងមួយកំណាត់។ ដោយឡែកអំណោយរបស់សប្បុរសនិងលោកអភិបាលខេត្តយកទៅផ្តល់ជូនពួកគេក្នុងមណ្ឌលកុមារកំព្រា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ សរុបមានចំនួន២.២០០.០០០រៀលនិង៦០០ដុល្លា ក្នុងនោះអំណោ យរបស់លោកអភិបាលខេត្ត១០០ដុល្លា ,ឯឧត្តម អ៊ុក រ៉ាប៊ុន ២០០ដុល្លា , ឧកញ្ញា ស្រីងួន ស្រីវុឌ្ឍី២០០ដុល្លា , មន្ត្រីរាការជុំវិញខេត្ត១.១៧០.០០០រៀល និងអំណោយរបស់ចាងហ្វាងកាសែតកោះសន្តិភាព១.០៣០.០០០រៀលនិង១០០ដុល្លា ត្រូវបានប្រគល់ជូនលោកប្រធានមណ្ឌលកុមារកំព្រាទុកដាក់ចាត់ចែង៕
ព័ត៌មានជាតិ
មតិយោបល់