កំពង់ធំ៖ រមណីដ្ឋានភ្នំសន្ទុក កន្លងមកធ្លាប់តែមាន មនុស្សជាច្រើនស្កាត់មកពី តាមបណ្តាខេត្តក្រុងនានា មកទស្សនាឥតមានពេលឈប់ តែមកដល់ពេលនេះ រមណីយដ្ឋានធ្លាប់តែមានឈ្មោះល្បីល្បាញ់ ក្នុងប្រវត្តិសាស្ត្រ និងត្រូវមាន សភាពស្ងប់ស្ងាត់ ស្ទើរតែពុំមានភ្ញៀវទេសចរណ៍មកកំសាន្ត ។ថ្មីៗនេះ ទិដ្ឋភាពដ៏គួរឲ្យសង្វែក បានក្លាយជាតំបន់ស្ងប់ស្ងាត់ បាត់បង់ប្រជាប្រិយភាពដែលគួរឲ្យមានការសោកស្តាយ។ក្រុមអជីវករដែលលក់នៅទីនោះ បាននាំគ្នារអ៊ូរទាំ ថា ម្ចាស់ម៉ៅការអាជីកម្ម រមណីយដ្ឋានភ្នំសន្ទុកគ្មានភាពទទួលខុសត្រូវ យកតែភាស៊ីក្នុងមួយថ្ងៃ២០០០រៀល ទោះលក់ដាច់ឬមិនដាច់ក៏ដោយ ចំណែកបរិស្ថាននៅក្នុងរមណីយដ្ឋានភ្នំសន្ទុកនេះពោពេញទៅដោយអាចម៌គោ និងសំរាមចោលរាយប៉ាយ ព្រមទាំងការចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ម្យ៉ាងទៀតក្រុមអាជីវករទាំងអស់សំណូមពរ ឲ្យលោក អៀង ម្ចាស់អាជីវកម្ម ជួយធ្វើអណ្តូងស្តប់ជូនអាជីវករ សម្រាប់ប្រើ ប្រាស់បំរើភ្ញៀវទេសចរណ៍ផង ដោយសារតែបច្ចុប្បន្ន ពិបាកក្នុងការដឹកជញ្ជូនទឹក ដែលមានចម្ងាយជិត២០០០ម៉ែត្រ ។ ប្រភព័ត៌មានពីប្រជាពលរដ្ឋ ដែលបានទៅកំសាន្តនៅភ្នំសន្ទុក បាននាំគ្នារអ៊ូរទាំនិងម្ចាស់ម៉ៅការ អាជិវកម្មរមណីយដ្ឋាន ភ្នំសន្ទុក ជាច្រើនឆ្នាំមកហើយតែពុំត្រូវបានទទួលបានការអភិវឌ្ឍន៍នោះទេ សូម្បីតែអណ្តូងទឹកមួយ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ក៏គ្មានដែរ មិនតែប៉ុណ្ណោះគោចូលព្រោងព្រាត សំរាមចោលគ្មានរបៀប ចំណែកចំណីអាហារថ្លៃកប់ ពពក មាន់មួយចាប់ពី ៥ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ក្នុងមួយក្បាល ចំនុចនេះបណ្តាលឲ្យមានការរារាំងនិងរាថយមិនចង់ ទៅទស្សនារមណីយដ្ឋានភ្នំសន្ទុក ។ ម្ចាស់ម៉ៅការរមណីយដ្ឋានភ្នំសន្ទុក មានចេតនាគេចវេសនឹងភាពទទួលខុសត្រូវរបស់ខ្លួន និងពុំបានផ្តល់នូវបទសម្ភាស ទាក់ទង់និងការអភិវឌ្ឍន៍ បង្ករឲ្យសំរាម គោ ក្របី និងក្មេងសុំទានរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ បង្ករភាពក្តៅក្រហាយ ដល់ភ្ញៀវទេសចរណ៍ ហើយពុំអាចសុំការបំភ្លឺបានទេ ។លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅឆ្នាំនេះ គឺជាឆ្នាំពិសេសក្នុងខេត្តកំពង់ធំ និងមានពិធីសំបូរសង្ក្រាន នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរ ចំណែកការអភិវឌ្ឍន៍ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំ ត្រូវបានណែនាំឲ្យក្រុមអាជិវកម្ម ប្រកបមុខរបរលក់អាហារ ពុំឲ្យមានការឡើងថ្លៃនោះទេ ជាពិសេសរឿងបរិស្ថាន ត្រូវបានជម្រុញឲ្យសំអាតជាប្រចាំ៕
ព័ត៌មានជាតិ
មតិយោបល់