ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ! អ្នកនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា

ភ្នំពេញៈ យោងតាមសេចក្តីជូណដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ១៩១ ដើម្បីឲ្យក្រុមការងារធ្វើការលាបថ្នាំក្នុងបន្ទប់ភ្លើង មានទីតាំងស្ថិតនៅផ្លូវ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០ព្រឹកនេះវិញ៕

មតិយោបល់