ព័ត៌មានជាតិ

អា​ជ្ញា​ធ​រ​អ​ប្ស​រារ​ង​កា​រ​ចោ​ទ​ប្រ​កា​ន់​ ​ឃុ​ប​​ឃិ​ត​​​ជា​មួ​យ​នឹ​ង​ក្រុ​ម​ហ៊ុ​ន​ឥ​ណ្ឌា​ជី​ក​យ​ក​ម្កុ​ដ​​​បូ​រា​ណ​

សារជាថ្មីម្តងទៀតហើយ ​អាជ្ញាធរអប្សរា​បានរងការចោទប្រកាន់ពីទំព័រហ្វេសប៊ុកមួយដោយចោទប្រកាន់ថា បានឃុបឃិតជាមួយនឹងក្រុមហ៊ុនឥណ្ឌា ជីកយកម្កុដបូរាណ ដែលមាន​អាយុកាល ជាងមួយពាន់ឆ្នាំ ​។​
ទំព័រ​មួយដែលមានឈ្មោះថា កំពូលអ្នកចែករំលែក បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា “ប្រភពដែលជឿទុកចិត្តបាន បានឲ្យដឹងថា អាជ្ញាធរ​អប្សរា និងក្រុមហ៊ុនឥណ្ឌា ដែលទទួលបាន​សិទ្ធិ​ក្នុងការជួសជុល​អង្គរ បានឃុបឃិតគ្នា ជីកយកម្កុដបូរាណ ដែលមានអាយុកាល រាប់ពាន់ឆ្នាំ​នៅជិតគ្រឹះប្រាសាទតាព្រហ្ម ។ បើតាមការអះអាងរបស់អ្នកបូរាណវិទ្យា​ដែលសុំ​មិនបញ្ចេញ​ឈ្មោះ បាន​ឲ្យដឹងថា ម្កុដនេះ មានតម្លៃរាប់សិបលានដុល្លារ ។ ក្នុងនាម​យើងខ្ញុំជាកូនខ្មែរ សូមធ្វើការថ្កោទោស​នូវទង្វើបំផ្លាញជាតិរបស់អាជ្ញាធរអប្សរា និងទារដាច់ខាត​ឲ្យក្រសួងពាក់ព័ន្ធ ធ្វើការ ស៊ើបអង្កេតក្នុងរឿងនេះ និង​ចាត់តាមផ្លូវច្បាប់ជាបន្ទាន់” ។​
ជាមួយនឹងបញ្ហានេះដែរ យើងមិនទាន់អាចសុំការស្រាយបំភ្លឺ នឹង​អាជ្ញាធរខាងលើ ថារឿងនេះជារឿងពិតឬយ៉ាងណា ? ហេតុដូចនេះ​សុំតាមដានព័ត៌មានមួយនេះជាបន្ត​នៅពេលក្រោយ ៕​​
600x804xScreen-Shot-2558-04-27-at-10.32.43-PM.png.pagespeed.ic.bMOoW3X7MQ

600x800x10309246_662855660514357_1314656550596574078_n.jpg.pagespeed.ic.bMKIRN_60o600x450x11150688_662855447181045_3256104737910238079_n.jpg.pagespeed.ic.UEDdBKQKPL

មតិយោបល់