ភ្នំពេញ៖ អគ្គីសនីកម្ពុជា (EDC) គ្រោងចំណាយថវិកា ១៦៨លានដុល្លារអាមេរិក សម្រាប់សាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP ចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ដើម្បីធានាការផ្គត់ផ្គង់អគ្គីសនីក្នុងខេត្តសៀមរាប ដែលជាខេត្តទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា អគ្គីសនីកម្ពុជា បានមានគម្រោងសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ដោយអូសចេញពីខេត្តបាត់ដំបងតែម្ដង ប៉ុន្តែមិនបានបញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណានោះទេ។
គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ អគ្គីសនីកម្ពុជា បាននឹងកំពុងតែខិតខំពង្រីកការចែកចាយ និងបណ្ដាញអគ្គីសនី ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕
មតិយោបល់