នេប៉ាល់៖ យោងតាមការបញ្ជាក់របស់មន្ត្រីនេប៉ាល់ នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០១៥ នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជូយដីបានកើនឡើងដល់ ៤៣១០នាក់ ខណៈដែលប្រជាជននៅប្រទេសជិតខាងស្លាប់ជិត ១០០នាក់ដែរ។
យោងតាមការចុះផ្សាយរបស់ Channel News Asia នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា មនុស្សប្រមាណជា ៧៩៥៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះរញ្ជួយដីដ៏សាហាវមួយនេះ ខណៈដែលបណ្ដាប្រទេសជិតខាងកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសនេប៉ាល់ ជាពិសេសគឺប្រទេសចិន ដោយយោងតាមការបញ្ជាក់របស់មន្ត្រីការបរទេសចិនបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញនេះ ចិនបានជម្លៀសពលរដ្ឋខ្លួនបាន ១៦០០នាក់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅនេះ មានករណីគ្រោះរញ្ជួយដីកម្រិតខ្ពស់ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុងនៅក្នុងប្រទេសនេប៉ាល់ ដោយអ្នកវិភាគបានប៉ាន់ប្រមាណថា ទំហំនៃការខូចខាតមានទំហំ ១០ពាន់លានដុល្លារអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់