ព័ត៌មានជាតិ

ជិះម៉ូតូទៅបុក រថយន្តម៉ាស្តាគេពេញទំហឹង របួសធ្ងន់ដោយខ្លួនឯង

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿង បានជិះមកបុករថយន្តម៉ាស្តាប៊ីធី បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅម្តុំច្រមុះជ្រូកក្បាលថ្នល់ ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តម៉ាស្តាប៊ីធី៥០ប្រូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-3699 បេីកបរតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ រថយន្តបានបត់ឆ្លងផ្លូវ ក៏ត្រូវបានម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-8947 បើកបរដោយបុរសម្នាក់ ជិះល្បឿនលឿនក្នុងទិសដៅស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារថយន្តខាងឆ្វេង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តនឹងម៉ូតូរងការខូចខាតតែបន្តិចបន្តួចដូចគ្នា។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកធ្វេីការវាស់វែងហេីយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីរង់ចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់