បន្ទាយមានជ័យះកំលាំងអាវុធក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួន យុវជនសង្ស័យចំនួនបីនាក់ជាបងប្អូននិងមិត្តនឹងគ្នាជាអ្នកទទួលបញ្ចាំរបស់បន្ទាប់ពីប្រើហឹង្សាវាយទៅលើមនុស្សម្នាក់ដែលមកលួសយកទូរស័ព្ទ លោក ជា ដា មេបញ្ជាការការអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាដោយទទួលបានការរាយការពីប្រជាពលរដ្ឋដែលបានឃើញហេតុការវាយគ្នានៅ ចំនុចរង្វង់មូលប៉ោយប៉ែតស្ថិតក្នុងភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាយប់ថ្ងៃទី២៦មេសា២០១៥លោកក៍បានដឹកនាំកំលាំងភ្លាមៗចុះប្រតិបត្តការណ៍ឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់នៅនឹងកន្លែងហេតុរួមមានឈ្មោះ នល់ សីហា ភេទប្រុស អាយុ 25 ឆ្នាំ មុខរបរលក់ទូរស័ព្វដៃនៅចំនុចរង្វង់មូលប៉ោយប៉ែតឈ្មោះ នល់ លីណា ភេទប្រុស អាយុ 29 ឆ្នាំមុខរបរជាកម្មករនៅប្រទេសថៃ ឈ្មោះ តាំង ស៊ីម៉េត ភេទប្រុស អាយុ29ឆ្នាំរស់នៅភូមិគោកស្រឡៅ ឃុំ បារាយ ស្រុកព្រៃឈរ ខេត្តកំពុងចាម។ ជនសង្ស័យទាំង 3 នាក់បានព្រួតគ្នាវាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ នាក់ សុផាត ភេទប្រុស អាយុ 36 ឆ្នាំរស់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលអោយរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។តាមការសាកសួរករណីបង្កអោយមានជម្លោះនេះកើតឡើងដោយសារឈ្មោះ នាក់ សុផាត ជាជនរងគ្រោះបានយកលិខិតបញ្ចាំទូរស័ព្វទៅលោះពីឈ្មោះ នល់ សិលា ជានាក់ទទួលបញ្ចាំ ពេលនោះ នល់ សិលាបានយកលិខិតបញ្ចាំមកមើលពិតជារបស់ខ្លួនមែន តែលិខិតនោះហួសកំណត់ហើយ ឈ្មោះ នឥ់ សិលា ក៏ឆ្លើយថាលោះមិនបានទេព្រោះលិខិតបញ្ចាំហួសកំណត់ ស្រាប់តែពេលនោះឈ្មោះ នាក់ សុផាត ជេប្រមាថទៅលើអ្នកទទួលបញ្ចាំថាពួកឯងជាពួកបោកប្រាស់ក៏កើតជាជម្លោះឆ្លើយឆ្លងគ្នា រហូតដល់មានការវាយតប់គ្នា រីឯឈ្មោះ នល់ លីណានិង តាំង ស៊ីម៉េតដែលត្រូវជាបងប្អូននិងមិត្តភក្ដិនល់ សិលាដែលអង្គុយផឹកស្រានៅក្បែរនោះក៏ជួយវាយទៅលើជនរងគ្រោះ ដោយយកកៅអីជ័រវាយរហូតដល់ជនរងគ្រោះបែកច្រមុះនិងមុខហូរឈាមដួលសន្លប់នៅលើដីទើបពួកគេឈប់វាយ។ក្រោយការឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្តជនសង្ស័យទាំងបីនាក់ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់រួចហើយកាលពីម្សិលមិញនេះ៕
ព័ត៌មានជាតិ
មតិយោបល់