ព័ត៌មានជាតិ

ជី​ក្លែងក្លាយ​របស់ ក្រុមហ៊ុន​ប៉ែន លឹម ត្រូវបាន​ដឹក​ចេញពី​តំបន់​ទេសចរ​វិញ​ហើយ​

​សៀមរាប​៖​អាជ្ញាធរ​ចំរុះ​នៃ​ខេត្ត​សៀមរាប​បាន​ដឹកជញ្ជូន​ជីគីមី​កន្ទុយ បារី​របស់​ក្រុមហ៊ុន​ប៉ែន លឹម ចេញពី​តំបន់​ទេសចរ​ខេត្តសៀមរាប បញ្ចូនទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ​ដើម្បី​រក្សាទុក​បន្ត ខ​ណះមាន​ការព្រួយបារម្មណ៍​ពី​សុខភាព​របស់​ពល​រដ្ឋ និង​ភ្ញៀវទេសចរ​។​ហេតុ​ការចុះ​ប្រមូល​ជីគីមី​កន្ទុយបារី​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​មេសា​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​មាន​វត្តមាន​លោក​អភិបាលរង​ខេត្ត មន្ទីរ​ពាក់ព័ន្ទ និង​តំណាង​អយ្យការ ដើម្បី​ធ្វើ​ការប្រមូល​ជី​ទាំងនោះ​ចេញពី​ខេត្ត​សៀមរាប​។ លោក​គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា គណៈ​គម្មាការ​ដោយ​ចុះ​មក​ចាត់ការ​ករណីនេះ​មានដូចជាៈ​មន្ទីរ​កសិកម្ម​,​មន្ទីរ​បរិស្ថាន​និង​តំណាង​អយ្យការ​ចុះមក​ធ្វើការ​រួមគ្នា​ក្នុងករណីនេះ ។ លោក​បន្ត​ថា​ក្រុមហ៊ុន​ប៉ែន លឹម បាន​យក​សំណាក់​ជី​ពី​សេរី​រាង្គ​ដែល​មានព័ណ៌​ខ្មៅ​ម៉ត់អ​ត់​ក្លិន​(​ជី​មាន​គុណភាព​ល្អ​មួយចំនួន​តូច​)​យក​មកឲ្យ​ក្រសួង​កសិកម្ម​ពិនិត្យ​ដើម្បីទ​ទួល​អាជ្ញា​បណ្ណ ប៉ុន្តែ​ធាតុពិត​ក្រុមហ៊ុន​នេះ​ដល់​ពេល​នាំ​ចូល​ជី​កន្ទុយបារី​ដែលជា​ជី​ក្លែងក្លាយ​ទៅវិញ​។ ដោយយោង​តាម​ច្បាប់​ស្តីពី​កសិកម្ម​យើង​ត្រូវ​ដកហូត​ជី​ក្លែងក្លាយ​ទាំងអស់នោះ​ទៅ​កន្លែង​មាន​សុ​វត្ថ​ភាព ក្នុង​មន្ទីរពិសោធន៍​នៃ​មន្ទីរ​កសិកម្ម​ឧត្តរមានជ័​យ​។​លោក​បន្តថា ក្រុមហ៊ុន​ខាងលើ​នេះ​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ធ្ងន់ ឬ​ស្រាល​នោះ​។​លោក​បន្ថែមថា ក្រសួង​កសិកម្ម​ក៍​ដូចជា​អាជ្ញាធរ​ខេត្ត​ត្រូវតែ​ដឹក​ចេញ​ជី​សិរី​រាង្គ​នេះ​ពី​ឃ្លាំង​របស់​ក្រសួង​កសិកម្ម​។​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​កន្លងទៅ​ជី​កសិកម្ម​ក្លែងក្លាយ​នេះ​ត្រូវបាន​ក្រុមហ៊ុន​ប៉ែន​លឹម​ដឹកជញ្ជូន​ពី​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៨០​តោន ហើយ​យក​មក​ស្តុប​ទុក​នៅ​តំបន់​ទេសចរ​ខេត្ត​សៀមរាប​ចំនួន​១០​តោន​កាលពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០១៤ កន្លងទៅនេះ ហើយជិ​ក្លែងក្លាយ​មួយចំនួន​ទៀត​ត្រូវបាន​ដឹកយក​ទៅ​ស្តុប​ទុកតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕​
11150791_1741927082700528_2517581355074807152_n

មតិយោបល់