ព័ត៌មានជាតិ

D​ep​a​y​ ​ចុះ​ហត្ថ​លេ​ខា​ជា​មួយ​នឹ​ង​បិ​សា​ចក្រ​ហ​ម​

យោងតាមសារព័ត៌មាន Metro បានចុះផ្សាយកាលពីថ្ងៃទី ៧ ម្សិលមិញនេះ​ឲ្យដឹងថា អ្នកចាត់ការទូទៅក្លិបបិសាចក្រហម លោក Louis van Gaal នៅទីបំផុត​បានបញ្ចប់ការផ្ទេររួចរាល់ហើយ ជាមួយនឹង​​កីឡាករ Memphis Depay របស់ហុល្លង់ ។​
កីឡាករ Depay មុនផ្ទេរមកបិសាចក្រហម គឺលេង​នៅក្លិប PSV ហើយក៏ជាការផ្ទេរមួយដ៏អស្ចារ្យ ។​
កីឡាករ​វ័យ ២១ ឆ្នាំរូបនេះ​លេងក្នុងតំណែង​ស្លាបប្រយុទ្ធ លេងនៅក្លិបខ្លួនក្នុងប្រទេសហុល្លង់ ២៨ ប្រកួតក្នុងរដូវកាលនេះ អាចស្វែងរកគ្រាប់បាល់បាន ២១ គ្រាប់ ដែលធ្វើឲ្យ ខ្លួនល្បី នឹងជាទីចំណាប់អារម្មណ៍របស់ Louis van Gaal ។​
បើយោងតាមកាសែតហុល្លង់ AD បានចុះផ្សាយឲ្យដឹងថា អ្នកនាំពាក្យ Depay លោក Kees Ploegsma បានពិភាក្សា​ជាមួយនឹង Van Gaal អំពីការផ្ទេរ ទៅកាន់ Old Trafford ក្នុងបរិបទស្រដៀង ជាមួយនឹង Liverpool ។​
ក្នុងការដេញថ្លៃនេះដែរ ត្រូវបានគេជឿថា ក្នុងតម្លៃ ២៥ ​លានផោន ៕​
depay2
ទស្សនាការស៊ុតហ្វ្រីហ្គិតរបស់ Depay៖

មតិយោបល់