ព្យុះយ៉ាង៖ កូរ៉េខាងជើង បានប្រហារជីវិតរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Hyon Yong-chol ដោយសារតែគ្មានសេចក្ដីស្មោះស្ម័គ្រចំពោះប្រមុខដឹកនាំប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៥។
ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានរាយការណ៍ប្រាប់សភារបស់ខ្លួនថា មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានបញ្ជាក់ឲ្យប្រហារជីវិតលោក Hyon Yong-chol រដ្ឋមន្រ្តីក្រសួងការពារជាតិ តាំងពីថ្ងៃទី៣០ ខែមេសា ដោយកាំភ្លើងធំ ពីបទមិនគោរព និងមិនស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ។
ពាក់ព័ន្ធនឹងការប្រហារជីវិតនោះ ត្រូវបានទីភ្នាក់ងារព័ត៌មាន Yonhap ស្រង់សំដីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងថា លោក Hyon Yong-chol បានដេកលក់មួយរំពេញ ខណៈពេលចូលរួមកិច្ចប្រជុំជាមួយលោក គឹម ជុនអ៊ុន ដូច្នេះហើយទើបត្រូវប្រហារជីវិត៕
ព័ត៌មានជាតិ
មតិយោបល់