ភ្នំពេញ៖យោងតាមទំព័រហ្វេសប៊ុកបណ្តាញនគរបាលជាតិបានចុះផ្សាយឲ្យដឹងថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ជុន សុចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ ពាក់ព័ន្ធករណីចែកចាយរូបភាព និងវីដេអូ អាសអាភាស យ៉ាងសកម្មលើគេហទំព័រ និងទំព័រ Facebook នាពេលកន្លងមក។ គួររំលឹកផងដែរថា ឈ្មោះ ជុន សុចិត្រ បានប្រើប្រាស់គេហទំព័រ និងទំព័រ Facebook របស់ខ្លួនដែលមានអាសយដ្ឋាន www.hrnews24.com ធ្វើការចែកចាយរូបភាព និងវីដេអូអាសអាភាសយ៉ាងសកម្មអំឡុងឆ្នាំ ២0១៤ ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកចូលទស្សនាឲ្យបានច្រើន និងធ្វើឲ្យគេហទំព័រខ្លួនទទួលបានចំណាត់ថ្នាក់ខ្ពស់។ បន្ទាប់ពីការសាកសួរនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឈ្មោះ ជន សុចិត្រ បានសារភាព និងទទួលស្គាល់នូវទង្វើខុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តនាពេលកន្លងមក ។ បច្ចុប្បន្ននាយកដ្ឋានសន្តិសុខផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវវែកមុខជនដែលធ្វើសកម្មភាពចែកចាយរូបភាព និងវីដេអូអាសអាភាស៕
ព័ត៌មានជាតិ
មតិយោបល់