ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៥ បានប្រកាសថា ចាប់ពីពេលនេះ ទៅក្រសួងនឹងចុះត្រួតពិនិត្យ និងបង្កើនការចុះបង្ក្រាបនៅតាមទីកន្លែងលួចថតចម្លងឌីសក្លែងក្លាយ និងការ ដាក់លក់នៅលើទីផ្សារ ដើម្បីដាក់ទោសទណ្ឌទៅលើជនល្មើសឱ្យ កាន់តែធ្ងន់ធ្ងរជាងឆ្នាំកន្លងមក។
លោក គង់ កាន់តារា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ នេះតាមការកត់ សម្គាល់លើការចរាចរ ឌីសអាសអាភាសគឺមាន ការថយចុះខ្លាំង ខណៈឌីសលួចថតចម្លងក្លែងក្លាយ ដែលបានដាក់លក់នៅលើទី ផ្សារមានការថយចុះតែបន្ដិចបន្ដួច។ លោកបានបន្តទៀតថា កន្លងមកការអនុវត្ដទៅ លើអ្នកប្រព្រឹត្ដដោយយោង ទៅលើអនុក្រឹត្យលេខ៦៣ គឺមិនបានដាក់ទោសទណ្ឌ បញ្ចូនជនល្មើសទៅតុលាការអ្វីនោះទេ ប៉ុន្ដែចាប់ពីពេល នេះតទៅអ្នកដែលបាន លួចថតចម្លងឌីសក្លែងក្លាយ ត្រូវអនុវត្ដន៍តាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធប្រហាក់ប្រហែល ដោយតុលាការអាចចោទប្រកាន់ដាក់ពន្ធធនាគារចាប់ពី១ឆ្នាំដល់២ឆ្នាំ។
គួរបញ្ជាក់ផងដែរថា សេចក្ដីប្រកាសនេះ បានធ្វើឲ្យផលិតកម្មនៅក្នុងខ្មែរ មានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែផ្ទុយស្រឡះពីផលិតកម្ម គឺពលរដ្ឋខ្មែរជាច្រើនក៏បានសូមអំពាវនាវដល់ក្រសួងឲ្យរឹតបន្ដឹងទៅលើផលិតកម្ម កុំឲ្យចម្លងបទបរទេស ព្រោះវានាំឲ្យខូចឈ្មោះ និងអប់ឱនកិត្តិយស៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់