ព័ត៌មានជាតិ

Honda ប្រកាស​ប្រមូល​រថយន្ត​ជិត​៥​លាន​គ្រឿង ដោយសារ​ពោង​សុវត្ថិភាព

​តូ​ក្យូ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែឧសភា ឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Honda បានប្រកាស​ប្រមូល​រថយន្ត ៤,៩​លាន​គ្រឿង ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព ដែល​បណ្ដាល​ឲ្យ​កើតមាន​មនុស្ស​ស្លាប់​។​
​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​លំដាប់​ទី​៣​របស់​ជប៉ុន​មួយ​នេះ បានប្រកាស​ប្រមូល​រថយន្ត​ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព មួយថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Toyota និង Nissan ប្រកាស​ប្រមូល​ដែល​សរុប​មាន​ចំនួន​ប្រមាណ ៦,៥​លាន​គ្រឿង ពាក់ព័ន្ធ​នឹង​បញ្ហា​ដូចគ្នា​។​
​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ចុងឆ្នាំ ២០១៤ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើ​បានប្រកាស​ប្រមូល​វិញ ដោយសារតែ​បញ្ហា​ពោង​សុវត្ថិភាព​របស់​ក្រុមហ៊ុន Takata៕​
fb57f6db0c2f67a3ccb20f52c941eeeeeb3cb018

មតិយោបល់