ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ករណីរករឿងដេញកាប់អ្នកផ្ទះ

ប៉ៃលិនៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​១៩ ​និង២០នាទី ថ្ងៃព្រហស្បតិ៍ ០២ កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងអំពីករណី​ហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារមួយករណី ពីឈ្មោះ​ ដាក់ ​សំណាង ភេទ​ស្រី ​អាយុ​៣៩ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន នៅភូមិ​អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន ។

ជនសង្ស័យមានឈ្មោះ​ ដាក់ ​សុវីន ភេទ​ប្រុស ​អាយុ​ ៣៤ ​ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន ភូមិ​អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន។ ជនសង្ស័យ បានរករឿងអ្នកក្នុងផ្ទះ បានបោកទូរស័ព្ទ និងទាញកាំបិតខ្វែវដេញកាប់អ្នកផ្ទះ ហើយនិងបានយកកាំបិតតាំងតោ កាប់ម៉ូតូ និងចង់ដុតម៉ូតូចោល។

មូលហេតុ គឺបណ្តាលមកពី​ទំនាស់ពាក្យសម្ដីគ្នា។

វត្ថុតាងខូចខាតរួមមាន ទូរស័ព្ទដៃម៉ាក់ vivo ០១ គ្រឿង ម៉ូតូម៉ាក អាយខុន ពាក់ផ្លាកលេខ បាត់ដំបង ១I ៣០២០ ចំនួន ០១គ្រឿង វត្ថុតាងដកហូតបានរួមមាន កាំបិតខ្វែវដងដែកមួយប្រវែង១.៣ ម៉ែត្រ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់