ព័ត៌មានជាតិ

សេដ្ឋី​រុស្ស៊ី Polonsky ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ក្រោយពេល​កម្ពុជា​បញ្ចូន​ដល់​ម៉ូស្គូ​

​រុស្ស៊ី​៖ យោង​តាម​ការចុះផ្សាយរ​បស់ AFP បានឲ្យដឹងថា សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក Sergei Polonsky ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់​ពី​បញ្ជួន​ទៅ​ដល់​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​
​លោក Sergei Polonsky ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​អាកាស​យាន្តដ្ឋាន Domodedovo​នៃ​ទីក្រុង​ម៉ូស្គូ និង​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជួន​សេដ្ឋី​រូបនេះ ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ ដោយសារ​តែ​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា និង​មាន​ការស្នើសុំ​ឲ្យ​ចាប់ខ្លួន​ពី​ប្រទេស​រុស្ស៊ី ព្រោះតែ​ជាប់​ព័ន្ធ​នឹង​រឿង​ជំពាក់​ប្រាក់​បំណុល​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Polonsky ចាប់ខ្លួន​នៅ​លើ​កោះ​ដំឡូង ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៥ និង​បាន​បញ្ជូន​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​៕​
93b25d0f79705cfe4f92054da42bba7b323a2f3b

មតិយោបល់