សៀមរាបៈ នៅវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវ ជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣៦-៣៣៧ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
រថយន្តម៉ាក ហាយក្លាស ក្រហម ប្រភេទ ដឹកអ្នកដំណើរធុនធំ (៥០កៅអី)ពាក់ស្លាកលេខ សៀមរាប3A1481 បើកបរដោយឈ្មោះ សែប អិត ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិគោកធ្លក១ ឃុំកណ្តែក ស្រុកប្រាសាទបាទបាគង ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច បានបុក
ម៉ូតូម៉ាក ហុងដា ឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1I- 1105 បើកបរដោយឈ្មោះ ស ឌឿ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ នៅភូមទួរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដឹកឈ្មោះ ជិន លីហ្វុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិជាមួយគ្នាជាចៅ បើកបរទិសដៅពីត្បូងទៅជើងឆ្លងផ្លូវ។
ករណីនេះបណ្តាលឲ្យស្លាប់ឈ្មោះស ឌឿ (របួសស្រាលឈ្មោះជិន លីហ្វុង)។ មូលហេតុ អ្នកបើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកអ្នកបើកបររថយន្តឈ្មោះសែបអិតត្រូវបានកម្លាំងយើងឃាត់ខ្លួនបាននិងរាយការណ៍ការិយាល័យចរាចរណ៍ផ្លូវគោកនិងមានការសម្របសម្រួលនិងបញ្ជាឃាត់ខ្លួនពីលោកកើត វណ្ណរ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕
មតិយោបល់