ព័ត៌មានជាតិ

របៀប​ចៀនចួន​

​សម្រាប់​គ្រឿងផ្សំ​ទឹកត្រី​ផ្អែម
​ទឹកត្រី ១​ពែ​ង
​ទឹក​ខ្មេះ ១​ពែ​ង
​ស្ករស ២​ពែ​ង
​ទឹក ២​ពែ​ង
​អំបិល ចុង​ស្លាបព្រា​កាហ្វេ
​ខ្ទឹមស​ចិញ្ច្រាំ ៥​ស្លាបព្រា​បាយ
​ម្ទេស​ចិញ្ច្រាំ ២​ស្លាបព្រា​បាយ
​ខ្ទឹមក្រហម​ហាន់​ស្តើងៗ មួយ​ក្តាប់
​ម្សៅ​ឆា ២​ស្លាបព្រា​កាហ្វេ
​ទឹក ៦​ស្លាបព្រា

​របៀប​ធ្វើ ៖

១- យក​ត្រី​កន្លះ​គី​ឡូ ទៅ​ដាក់​បំពង អោយ​ឆ្អិន​ស្រួយ​ស្បែក ទើប​ស្រង់​ដាក់​ចាន​។​
២- យក​ទឹកខ្មេះ​១​ពែ​ង លាយ ខ្ទឹមស​ខ្ទឹមក្រហម និង ម្ទេស ទុក​មួយ​អន្លើ​។​
៣- ដាំទឹក​២​ពែ​ង អោយ​ពុះ ថែម​ស្ករ និង ទឹកត្រី​។​
៤- យក​ទឹកខ្មេះ​លាយ​ខ្ទឹមស ខ្ទឹម​ក្រហម និង​ម្ទេស ទៅ​ចាក់​ក្នុង ទឹក​ឆ្អិន​នោះ កូរ​អោយ​សព្វ ភ្លក្ស​សាប​ប្រៃ ថែម​ថយ តាម​ចំណូលចិត្ត​។​
៥- យក​ទឹក​លាយ​ជាមួយ​ម្សៅ​ឆា កូរ​អោយ​សព្វ ទើប​យក​ទៅ​ចាក់​ក្នុង​ឆ្នាំង​ទឹកត្រី​ផ្អែម កូរ​អោយ​ពុះ​សព្វ ទើប​យក​ទៅ​ចាក់​លើ​ត្រី​ចៀន​។​
៦- បើ​ចង់​ឆ្ងាញ់ ដាក់​ម្ជូរ​ក្រសាំង ជំនួស​ទឹកខ្មេះ​។​
10996082_10204699963273357_1721515755036727418_n
​អ្នកស្រី កែវ ច័ន្ទបូរណ៍​

មតិយោបល់