ប៉ៃលិន៖ស្ត្រីម្នាក់ដែលជាគ្រួសារក្រីក្រមានផ្ទៃពោះគ្រប់ខែ ត្រួវបានក្រុមគ្រួសារដឹកបញ្ជូនមកសំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែជាអកុសល់ទារកដែលកើតមកជាកូនភ្លោះខ្លួនជាប់គ្នា បានស្លាប់បាត់បង់ជីវិតកាលពីនៅក្នុងពោះ ក្រោយពីក្រុមគ្រូពេទ្យជំនាញធ្វើ ការវះកាត់ ដោយសារសំរាលកូនធម្មតាមិនកើត ។ ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនស្ថិតក្នុងភូមិបរឌិននៀវសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន។ស្ត្រីក្រីក្រដែលសំរាលកូនភ្លោះខ្លួនជាប់គ្នាឈ្មោះ ឡូ ច្រិប អាយុ១៨ឆ្នាំ ជាកម្មករ ដែលមានប្តីឈ្មោះ ស៊ន វណ្ណ អាយុ២១ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិខ្នាលអំពិល ឃុំក្រោលក្របី ស្រុកបាកាន ខេត្តពោធិសាត់, សព្វថ្ងៃរស់នៅភូមិ ឃុំខាងលើ ។បើតាមស្រ្តីដែលសំរាលកូនភ្លោះខ្លួនជាប់គ្នា បានរៀបរាបថា៖ ពួកគាត់ជាគ្រួសារក្រីក្រ បានទៅរក ស៊ីឈ្នួលគេនៅប្រទេសថៃចំនួន៤ខែ ហើយក៏ត្រឡប់មកវិញក៍មករស់នៅជាមួយបងប្អូននៅភ្នំគ្រៀល ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អស់រយៈ៥ខែ ។នៅថ្ងៃកើតហេតុស្រាប់តែនាងឈឺចុកពោះតាំងពីរព្រឹករហូតដល់ល្ងាច ក៍ក្រុមគ្រួសារ គេបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ពេលមកដល់មន្ទីរ ពេទ្យក្រុម គ្រូពេទ្យពិនិត្យពោះឃើញថាទារកដែលរៀបនិងកើត បានស្លាប់បាត់ទៅហើយ ។ ប្រភពបន្តថា៖ ក្រោយមកក្រុមគ្រួសារស្ត្រីរងគ្រោះក៍បានពិគ្រោះជាមួយលោកគ្រូពេទ្យផ្នែកវរះកាន់ រួចក៍សម្របសម្រួលគ្នា រួចឲ្យក្រុមគ្រួសារធ្វើកិច្ចសន្យា ដើម្បីវះកាត់ ហើយគ្រូពេទ្យជំនាញបានចាក់សារ៉ូដើម្បីឲ្យស្ត្រីនោះមានកម្លាំង ពេលវះកាត់នៅព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៥។ ក្រោយមកក៍បានវះកាត់ឃើញទារកភ្លោះជាកូនប្រុស ទាំងពីរនាក់ក៏មានការភ្ញាក់ផ្អើល ដោយឃើញទ្រូងទារកជាប់គ្នាទាំងពីរ ហើយគ្រូពេទ្យក៍ប្រគល់ទារក ឲ្យប្តីរបស់គាត់ យកទៅកប់នៅចំការភ្នំព្រាល ។ប្រភពព័ត៌មានពីគ្រូពេទ្យ បានឲ្យដឹងថា៖ ស្ត្រីដែលសំរាលកូនភ្លោះខ្លួនជាប់គ្នានេះ ជាស្ត្រីដែលក្រីក្របំផុតរាលថ្ងៃស៊ីឈ្នួលគេបានប្រាក់បន្តិចបន្តួចដើម្បីទ្រទ្រង់ជីវភាពគ្រួសារចំណែកកូនដែលសំរាលមកនេះជាកូនភ្លោះខ្លួនជាប់គ្នាប៉ុន្តែវាបានស្លាប់នៅក្នុងពោះរួចទៅហើយមុនធ្វើការវះកាត់ព្រោះដោយសារកើតតាមធម្មជាតិមិនបាន ។ ប្រភពបន្តថា៖ គ្រាន់តែធ្វើការវះកាត់រួច គ្រុមគ្រូពេទ្យ បានយកកូនឲ្យក្រុមគ្រួសារមើល ពេលនោះប្តីរបស់ស្រ្តីរងគ្រោះ បានយកកូននោះទៅកប់ភ្លាមៗដែរ ដោយពុំមាននណារដឹង ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នេះស្ត្រីដែលមានកូនភ្លោះខ្លួនជាប់គ្នា ហើយបានស្លាប់នៅក្នុងពោះនោះ កំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននៅឡើយ ៕
ព័ត៌មានជាតិ
មតិយោបល់