ព្យុងយ៉ាង៖ យោងតាមសេចក្ដីថ្លែងការមួយរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសកុម្មុយនីស្តមួយនេះ បានជោគជ័យក្នុងការផលិតអាវុធនុយក្លែអែរទំហំតូច និងប្លែកខុសពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥។
សេចក្តីប្រកាស ដែលចេញដោយគណៈកម្មាធិការ នៃនយោបាយការពារជាតិ របស់កូរ៉េខាងជើង បានឲ្យដឹងថាខ្លួនជិតនឹងសម្រេចបានលទ្ធផលទាំងស្រុង ទៅលើការ បង្រួមទំហំនៃអាវុធ នុយក្លេអ៊ែរ ឲ្យតូចជាងមុន និងមានលក្ខណៈខុសប្លែកពីអាវុធនានា ប៉ុន្តែពុំបានបង្ហាញពីចេតនានៃការផលិតនេះឡើយ គ្រាន់តែដឹងថា វាអាចធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ។
នៅមុននេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនដង ហើយថ្មីៗនេះ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងតែព្រួយបារម្ភរឿងកូរ៉េខាងជើងផលិតមីស៊ីលបាញ់ឆ្លងទ្វីប ខណៈដែលប្រទេសនេះបានលុបចោលដំណើរទស្សនកិច្ចនៅតាមព្រំដែនរបស់ប្រធានអង្គការសហប្រជាជាតិ (UN) លោក បាន គីមួន៕
មតិយោបល់