ប៉ោយប៉ែត៖ ការប៉ះទង្គិចគ្នារវាងក្រុមកម្មករ-អាជីវករ ជាមួយនឹងសមត្ថកិច្ច នៅនៅច្រកអន្តរជាតិប៉ោយប៉ែត បាននឹងកំពុងតែធ្ងន់ធ្ងរខ្លាំងឡើយៗ ដោយសារតែនៅមុននេះ សមត្ថកិច្ចបានផ្ទុះអាវុធជាង ១០គ្រាប់ នេះបើយោងតាមប្រភពសមត្ថកិច្ចនៅកន្លែងកើតហេតុបានរាយការណ៍ឲ្យដឹង។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមអាជីវករ និងកម្មករ បាននាំគ្នាយកដំថ្ម គប់ទៅលើទីស្នាក់ការគយ និងរដ្ឋាករខេត្តបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធរ ហើយបានវាយរថយន្តរបស់សមត្ថកិច្ច បណ្តាលឲ្យខូចខាតអស់ ៦គ្រឿង ចំណែកខាងសមត្ថកិច្ចបានបាញ់ឡើងទៅលើជាង ១០គ្រាប់ ដើម្បីបំបែកក្រុមអ្នកតវ៉ា។ ចំណែកព័ត៌មានដែលបានលេចឮថា មានកម្មករម្នាក់ស្លាប់នោះគឺមិនពិតឡើយ គ្រាន់តែសន្លប់ និងរបួសប៉ុណ្ណោះ ដោយនៅពេលនេះ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនៅជិតកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា នៅម៉ោងជិត ១០ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ មានកម្មករអូសរទេះប្រមាណជាង១០០នាក់បាននឹងកំពុងនាំគ្នតវ៉ានៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដោយស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ នូវការគាបសង្កត់ការរកស៊ី ចេញចូលរបស់ ក្រុមកម្មករអូសរទេះ៕
ព័ត៌មានជាតិ
មតិយោបល់