ព័ត៌មានជាតិ

Update: ផ្ទុះអាវុធ២គ្រាប់ របួសបុរសម្នាក់ ផ្អើលប្រជាពលរដ្ឋស្មានថា ជាករណីប្លន់

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយដោយបានឮសំឡេងស្នូរកាំភ្លើងនៅក្នុងវត្តស្ទឹងមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវក្រោមដោះខាងធ្វេងធ្លាយទៅក្រោមក្លៀក។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខ្លោងទ្វារវត្តស្ទឹងមានជ័យតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីធ្វើឲ្យប្រជាពលរដ្ឋ និងនគរបាលមូលដ្ឋានភ្ញាក់ផ្អើលនេះ ដោយជំហានដំបូងនគរបាលស្ទឹងមានជ័យសន្និដ្ឋានថា ជាករណីប្លន់ ក្រោយមកដោយមានការទំនាក់ទំនងទៅខាងលើទើបដឹងថា ជាករណីបង្រ្កាបបទល្មើសគ្រឿងញៀនរបស់ការិយាល័យទី៨ មន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ។

ហេតុការណ៍យល់ច្រឡំថា ជាករណីប្លន់នេះ គឺដោយសារតែខាងមន្ទីរប្រឆាំងគ្រឿងញៀន ដែលចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនពុំបានស្លៀកពាក់ឯកសណ្ឋានជាមន្រ្តីនគរបាល ទើបប្រជាពលរដ្ឋស្មានថា ជាអំពើរករណីប្លន់។

ចំណែកជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងខាងលើមានឈ្មោះ ទូច មករា ភេទប្រុស អាយុ៣០ឆ្នាំ មុរបររត់ម៉ូតូឌុបស្នាក់នៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះភ្លាមៗនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ដោយមានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហារផ្ទៃកំពុងយាមកាម ព្រោះករណីខាងលើស្ថិតនៅការស៊ើបអង្កេត និងស្រាវជ្រាវបន្ត។ ប្រសិនស៊ើបអង្កេតឃើញថា ជនរងគ្រោះពាក់ព័ន្ធនឹងបក្ខពួកមុខសញ្ញាចែកចាយគ្រឿងញៀនជនរងគ្រោះនិងប្រែឈ្មោះទៅជាជនសង្ស័យវិញ។

បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសិន ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី បើសិនពុំមានកាពាក់ព័ន្ធនោះទេ សមត្ថកិច្ច នឹងដោះលែងឲ្យមានសេរីភាពវិញ៕

https://youtu.be/Fj1xWbjTwAk

មតិយោបល់