អៀកឡង់៖ លោកនាយករដ្ឋមន្ត្រីអៀរឡង់ Enda Kenny នៅល្ងាចថ្ងៃសៅរ៍បានស្វាគមន៍ចំពោះលទ្ធផលនៃការធ្វើប្រជាមតិកាលពីថ្ងៃសុក្រនៅលើអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយនិយាយថា ប្រទេសអៀកឡង់ បានក្លាយជាប្រទេសដំបូងនៅក្នុងពិភពលោកដែលមានការបោះឆ្នោតសម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
ដោយលទ្ធផលនៃការធ្វើប្រជាមតិ បានបង្ហាញថា មានពលរដ្ឋអៀកឡង់ ១.២០១.៦០៧នាក់ បានបោះឆ្នោតគាំទ្រឲ្យមានការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយសំឡេងនេះ ស្មើនឹង ៦២ភាគរយ ខណដែលមានមនុស្ស ៧៣៤.៣០០នាក់ ស្មើនឹង ៣៨ភាគរយ បានបោះឆ្នោតប្រចាំ។ នេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសអៀកឡង់ ដែលមានការប្រជាមតិសម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា៕
ព័ត៌មានជាតិ
មតិយោបល់