ភ្នំពេញ៖ ចាប់ពីខែកក្កដា ឆ្នាំ២០១៥ តទៅនេះ ប្រាក់ខែរបស់មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាភិបាលឃុំ-សង្កាត់នៅទូទាំងប្រទេសកម្ពុជានឹងចាប់ផ្តើមតំឡើងដោយរាជរដ្ឋាភិបាល ។ នេះបើតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។
នៅក្នុងអនុក្រឹត្យ បានប្រកាសឲ្យដឹងថា ប្រាក់ខែប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវដំឡើងដល់ ៥៧០.០០០រៀល ក្នុងមួយខែ ខណៈសមាជិកក្រុមប្រឹក្សាភិបាលឃុំ-សង្កាត់ ដែលជាជំទប់ទី១ និងជំទប់ទី២ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នឹងត្រូវដំឡើងដល់ ៤សែនរៀលហើយប្រាកខែសមាជិក ឃុំសង្កាត់ ផ្សេងៗទៀតនឹងដំឡើងដល់ ៣៥០.០០០រៀលក្នុងមួយខែ៕
មតិយោបល់