ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ៥០០នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែកម្ដៅឡើងខ្លាំងរហូតដល់ ៤៨អង្សា ដោយគិតចាប់តាំងពីចុងសប្ដាហ៍មុន។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើនគឺរស់នៅភាគខាងត្បូងនៃរដ្ឋ Telangana និង Andhra Pradesh ដោយទាំងពីរដ្ឋនេះ មានអ្នកស្លាប់ជាង ១៤០នាក់ ដោយគិតចាប់តាំងពីថ្ងៃសៅរ៍។ រលកកម្ដៅបានកើនឡើងដល់ ៤៨អង្សា នៅក្នុងទីក្រុង Allahabad នៅក្នុងរដ្ឋ Uttar Pradesh ដែលនេះជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស ខណៈដែលរលកកម្ដៅនៅក្នុងទីក្រុងដេលីកើនឡើងដល់ ៤៤អង្សា។
រថយន្តតាក់ស៊ី ដែលគ្មានម៉ាស៊ីនត្រជាក់ត្រូវបានរដ្ឋាភិបាល បញ្ជាឲ្យផ្អាកការបើកបរនៅលើផ្លូវចំនួន ៥ម៉ោង ព្រោះតែមានអ្នកបើកបរចំនួន ២នាក់ បានស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ហើយគ្រូពេទ្យបញ្ជាក់ថា ដោយសារតែកម្ដៅខ្លាំងទើបធ្វើឲ្យដាច់សរសៃឈាមខួរក្បាល។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ សម្រាក់នៅក្នុងផ្ទះ និងផឹកទឹកឲ្យបានច្រើន ដើម្បីជួយការពារនឹងរលកកម្ដៅខ្លាំងនេះ ខណៈដែលវិធានការរផ្សេងៗ កំពុងតែត្រូវបានអនុវត្ត៕
មតិយោបល់