ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនយុវជនម្នាក់ពីបទជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង មន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ ៥៦៨ អាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនប្រមាណជិត៧ក្រាមនៅក្នុងបន្ទប់ស្នាក់នៅ។ ការឆែកឆេរនិងឃាត់ខ្លួននេះធ្វើឡើង នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ឯក សរ ប៊ុនសឿង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គឹម តង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត​ប្រាកដ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនិងដកហូត វត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ចំនួន៣កូនថង់ ទម្ងន់ ៦,២ក្រាម ទូរស័ព្ទចំនួន២គ្រឿង កាំបិតចំនួន៣ដើម កូនថង់កឹបសម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារ:សម្រាប់ជក់​មួយចំនួន​ទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការតាមនីតិវិធីច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់