ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអង្គារទី០២ ខែមិថុនានេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែក្ដៅខ្លាំងបានកើនឡើងដល់ ២.៣៣០នាក់ ខណៈដែលក្រសួងឧតុនិយមរបស់ឥណ្ឌា បានប្រកាសប៉ុន្មានថ្ងៃខាងមុខនេះ អាកាសធាតុនៅតែម្ដងក្ដៅ ពុំមានភ្លៀងធ្លាក់ឡើយ។
អាជ្ញាធរឥណ្ឌា បានប្រកាសឲ្យដឹងថា នៅក្នុងរដ្ឋ Andhra Pradesh មានអ្នកស្លាប់ចំនួន ៤២នាក់ ក្នុងរយៈពេល ២៤ម៉ោង ដែលសរុបមកដល់ពេលនេះ មានអ្នកស្លាប់ដល់ទៅ ១.៧១៩នាក់ ខណៈដែលនៅរដ្ឋ Telangana មានអ្នកស្លាប់ ៥៨៥នាក់ និងតំបន់ផ្សេងៗទៀតមានចំនួនអ្នកស្លាប់តិចតូច៕
ព័ត៌មានជាតិ
មតិយោបល់