សៀមរាប៖ មានការភ្ញាក់ផ្អើល ដោយសារតែមានក្រុមជនបរទេសប៉ែកខាងកើតប្រទេស បានលបលួចសាងសង់រូបសំណាក់ ព្រះម៉ែគួនស៊ីអ៊ីម និងរូបលោកយាយនៅក្នុងព្រៃស្ងាត់ ស្ថិតនៅក្នុងភូមិចាក់ជ្រុំ ឃុំកន្ធួត ស្រុកស្វាលើ ខេត្តសៀមរាប ចម្ងាយពីភូមិ ១០គ.ម។
លោក ស៊ិ ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ បានដឹកនាំកម្លាំងចម្រុះចុះទៅធ្វើការផ្អាកកាសាងសង់ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៥ ដោយសារតែពុំមានច្បាប់ និងពុំមានផ្តល់ដំណឹងដល់អាជ្ញាធរ ជាពិសេសតំបន់ព្រៃនេះ គឺជាតំបន់ព្រៃហាមឃាត់មិនឲ្យសាងសង់លំនៅដ្ឋាននោះទេ តែបែរជាមានក្រុមជនបរទេស អែមលួចមកសាងសង់ បម្រុងធ្វើជាព្រះវិហាររបស់សាសនាពួកគេ ការសាងសង់នេះ ត្រូវបានប្រតិកម្មយ៉ាងខ្លាំងចំពោះមហាជន ដែលនឹកស្មានមិនដល់ថា ខ្លួនជាជនបរទេសសោះ ហេតុអ្វី បានជាហ៊ានលួចសង់ទីតាំងរបស់ខ្លួនដោយអាណាធិបតេយ្យ។
ប្រភពពត៌មាននៅទីតាំងសាងសង់ ខណៈពេលដែលអ្នកពត៌មានចុះទៅថត និងសុំសម្ភាសជាមួយលោក លីន បៀន ជាជនជាតិវៀតណាម គឺពុំអាចយកជាផ្លូវការបានទាំងអស់ ដោយមិនដឹងថា ការសាងសង់នេះមានគោលបំណងអ្វីនោះទេ ព្រោះអ្នកយាម និងជាងពុំអាចនិយាយភាសាខ្មែរបាន ជាហេតុធ្វើឲ្យមានការងឿងឆ្ងល់ ។
លោក ស៊ិ ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា ក្រុមនេះបានលួចសាងសង់ ដោយពុំបានផ្តល់ដំណឹង និងមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ ហើយការសាងសង់នេះ ត្រូវបានលួចធ្វើទាំងយប់ទាំងថ្ងៃ គឺចាប់ផ្តើមសាងសង់តាំងពីដើមខែ៥ លោកទើបទទួលព័ត៌មានបាន ទើបបានដឹកនាំកម្លាំងចុះទៅផ្អាក ហើយត្រូវបានឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមាន ឈ្មោះ តាំង មិន ជាម្ចាស់ ជនជាតិវៀតណាម តែអួតខ្លួនថាជាកម្ពុជា ចំណែក៣នាក់ទៀតជាជនជាតិវៀតណាមទាំងអស់៕
មតិយោបល់