កណ្តាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយមន្ត្រីរថយន្តពិសោធន៍ចល័ត មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញនៅផ្សារតាខ្មៅ។
ការចុះត្រួតពិនិត្យនេះគឺធ្វើឡើងដើម្បីផ្តោតទៅលើទំនិញម្ហូបអាហារ និងបានណែនាំ ដាស់តឿនដល់អាជីវករ ត្រូវលក់តែទំនិញមានគុណភាព និងត្រូវមានអនាម័យ ព្រមទាំងបានយកគំរូចំនួន៤៣មុខ មកធ្វើការពិសោធន៍ផងដែរ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទំនិញ២មុខ រួមមានស្លឹកគូឆាយ និងផ្កាគូឆាយ ដែលសុទ្ធសឹងតែមានជាតិសំណល់ថ្នាំកសិកម្ម ចំពោះទំនិញផ្សេងទៀតមានសភាពល្អធម្មតា៕
មតិយោបល់