អ្នកលេងហ្វេសប៊ុកចាប់ផ្តើម ចាប់អារម្មណ៍ទៀតហើយ ជាមួយនឹងភាពផ្អែមល្អែម របស់ ឧកញ្ញា គិត ម៉េង និង ជំទាវតូច ស្រីតូច ចំណាន ហើយនេះក៏មិនមែនជាលើកទី ១នោះដែរ ដែល អ្នកជំនួញ ដ៏មានឥទ្ធិពលនៅកម្ពុជា និង ជំទាវ ស្រីតូច ចំណាន បង្ហាញសកម្មភាពដូចនោះ ។
រូបភាពមួយសន្លឹក ដែលអ្នកលេងហ្វេសប៊ុកម្នាក់ បានផ្តល់ឲ្យគេហទំព័រ ដំណឹង និងជារូបភាពដែលមានការសរសើរពីអ្នកលេងហ្វេសប៊ុកថា«ពិតជាផ្អែមល្អែមកម្រ និងឃើញមែន» ។
ក្នុងរូបភាពនេះដែរ អ្នកជំនួញ ដ៏មានឥទ្ធិពលនៅកម្ពុជា លោក គិត ម៉េង បានបញ្ចុកការ៉េម ជំទាវស្រីតូច ចំណាន ក្នុងភោជនីយដ្ឋានមួយកន្លែង ដោយស្លៀកពាក់សម្លៀកបំពាក់សាមញ្ញបំផុត ។
សូមរំឭកផងដែរថា លោក គិត ម៉េង បានចូលរោងការជាមួយនឹង ជំទាវស្រីតូច ចំណាន កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ ដែលជាពិធីមង្គលការ កក្រើកក្នុងស្រុកខ្មែរ បំផុត ៕
មតិយោបល់