កូឡាឡាំពួរ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៥នេះ មានគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័របានវាយប្រហារកោះ Borneo island ស្ថិតនៅក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ប៉ុន្តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ។
កម្រិតនៃការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ដែលមានចម្ងាយ ១៩គីឡូម៉ែត្រពីទីក្រុង Ranau និង ៥៤គីឡូម៉ែត្រ ពី Kota Kinabalu។ ភូគព្ភវិទូអាមេរិក បានបញ្ជាក់ឲ្យដឹងថា រញ្ជួយដីមានរយៈពេលត្រឹមតែ ៣០វិនាទី ប៉ុន្តែបានធ្វើឲ្យខូចខាតអគារមួយចំនួន ប៉ុន្តែពុំមានរបាយការណ៍ពីអ្នករងរបួស និងស្លាប់នោះទេ៕
ព័ត៌មានជាតិ
មតិយោបល់