ភ្នំពេញៈ នៅវេលាម៉ោង ០៥និង៥នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច មុខធានាគារស្ថាបនា ផ្ទះលេខ២Eoផ្លូវ៩៣ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីលួចមានស្ថានទម្ងន់ទោស( ឆក់យកថង់ប្រាក់)។
ជនសង្ស័យចំនួន២នាក់៖
១/ឈ្មោះ រ៉ន យូសុះ ហៅយូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ នៅផ្ទះលេខ ៨៥១ ផ្លូវជាតិលេខ៥ ភូមិ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សី កែវ (ឃាត់ខ្លួន)។
២/ឈ្មោះ រ៉ា ហា្វត ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចិញ្ចិមមាន់ នៅផ្ទះ មិនចាំលេខផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ (គេចខ្លួន)។
ជនរងគ្រោះឈ្មោះ ជុន សុខ លី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងនំបុ័ងនៅផ្ទះជួល ផ្លូវលេខ៩៣ សង្កាត់ ផ្សារថ្មី ទី៣ខណ្ឌដូនពេញ ។
ជនសង្ស័យឃាត់ខ្លួនបាន ធ្វើតេស្តមានសារធាតុញៀន បច្ចុប្បន្ន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញ៕





មតិយោបល់