ភ្នំពេញ៖ បុរសម្នាក់ បានដាច់ក្បាលចេញពីក ដូចគេកាត់ នៅក្នុងគ្រោះថ្នាក់ចរាចរដ៏រន្ធត់កាលពីយប់មិញ បណ្ដាលមកពីរថយន្តបើកបុកម៉ូតូ ធ្វើឲ្យអ្នកឃើញហេតុការណ៍មានការព្រឺព្រួចយ៉ាងខ្លាំង។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង ២៖១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ស្ថិតនៅ មុខឃ្លាំងថៃប៊ុនរ៉ុង ក្នុងភូមិដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាក លេខ បន្ទាយមានជ័យ 1E-1275 ធ្វើដំណើរតាមបណ្តោផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបើកក្នុងទិសដៅច្រាស់ទិសគ្នា ហើយបើកចូលទៅចំ ណែកផ្លូវរបស់ម៉ូតូ និងបុកពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតស្ទើរទាំងស្រុង រីឯបុរសរងគ្រោះជាម្ចាស់ម៉ូ តូ ត្រូវដាច់ក្បាលចេញខ្ទាតចេញពីដងខ្លួន ចម្ងាយជាច្រើនម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កបានបើករត់គេចខ្លួនបាត់ ខណៈដែលសពជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្វែងរកសាច់ញាតិ ហើយមកដល់ពេលនេះ នៅមុនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់