សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង នៅពេលដែលចំនួនអ្នកឆ្លងជំងឺផ្លូវដង្ហើម MERS បានកើនដល់ ១៥០នាក់ និងអ្នកស្លាប់បានកើនដល់ ១៦នាក់។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា មានអ្នកឆ្លងជំងឺផ្លូវដង្ហើមចំនួន ៥នាក់ថ្មី នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលសរុបទាំងអស់ ១៥០នាក់ ហើយអង្គការសុខភាពពិភពលោក បានប្រកាសរៀបចំកិច្ចប្រជុំមួយនៅថ្ងៃស្អែកនេះ ដើម្បីពិភាក្សាស្វែងរកវិធានការទប់ស្កាត់ជំងឺ MERS។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើមបានផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥ បន្ទាប់ពីបុរសម្នាក់បានត្រឡប់មកពីតំបន់មជ្ឈឹមបូព៌ាវិញ៕
ព័ត៌មានជាតិ
មតិយោបល់