សេអ៊ូល៖ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃនេះថា មានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម MERS ថ្មីចំនួន ៣នាក់ ដែលសរុបទាំងអស់បានកើនដល់ ១៩នាក់ ខណៈដែលមនុស្ស ១៥៤នាក់ បានឆ្លងជំងឺមួយនេះ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយថា មានមនុស្ស ១៧នាក់បានចាកចេញពីមន្ទីរពេទ្យវិញ បន្ទាប់ពីទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈដែលមនុស្សមួយចំនួនទៀតកំពុងតែចាប់សង្ស័យថាបានឆ្លងជំងឺនេះផងដែរ។
នៅពេលនេះផងដែរ មានសាលារៀនមួយចំនួនចាប់ផ្ដើមបើកដំណើរឡើងវិញ បើទោះបីជាជំងឺផ្លួវដង្ហើមមួយនេះ កំពុងតែរាតត្បាតក្ដី។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើម MERS បានធ្វើឲ្យប៉ះពាល់ដល់វិស័យធំៗចំនួន២ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍៕
ព័ត៌មានជាតិ
មតិយោបល់