ផ្ទះ ព័ត៌មានជាតិ នាំចៅទៅឲ្យទឹក...

នាំចៅទៅឲ្យទឹកក្របីនៅស្ទឹងធ្លាម្អម បែរជាលង់ទឹកស្លាប់ទាំងតា ទាំងចៅ

0

ពោធិ៍សាត់: តានិងចៅប្រុស ២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ទឹកស្ទឹងធ្លាម្អម ស្ថិតក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបាបឲ្យដឹងថា សពទី១ឈ្មោះ នឹម ស៊ីណៃត ភេទប្រុស អាយុ៤ឆ្នាំ និងទី២ឈ្មោះ ម៉ឹង អន ភេទប្រុស អាយុ៦៨ឆ្នាំ (តា) រស់នៅភូមិកើតហេតុ។

យោងតាមការបំភ្លឺរបស់ ឌី ណារី បានបំភ្លឺថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ប្ដីខ្លួនបាននាំចៅទៅឲ្យទឹកក្របីនៅស្ទឹងដែលនៅខាងកើតផ្ទះចម្ងាយ៥០ម៉ែត្រ។

ចំណែកតាមការបំភ្លឺរបស់ សោន សារ៉ាន់ បានបំភ្លឺថៃនៅថ្ងៃកើតហេតុ ខ្លួនបានមកបង់សំណាញ់នៅក្នុងស្ទឹង ស្រាប់តែឃើញសក់មនុស្សអណ្ដែត បន្ទាប់មកឃើញដៃខ្វៃៗ មនុស្សក្មេង ខ្លួនស្រែកហៅឲ្យគេជួយមុជរាវរក ស្រាប់តែឃើញសពទាំងចៅទាំងតាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.