ត្បូងឃ្មុំ៖ សមត្ថកិច្ច បានឲ្យដឹងថា សាកសពបុរសម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ នៅឃុំទួលវិហារ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ នោះ នៅពេលនេះ ត្រូវបានស្គាល់អត្តសញ្ញាណ។
យោងតាមសំដីរបស់សមត្ថកិច្ចបានឲ្យដឹងថា សាកសពនោះមានឈ្មោះ សួន ហ៊ីង អាយុ ៤៣ឆ្នាំ នៅលីវ ដោយបានចេញពីផ្ទះកាលពីវេលាម៉ោង ១៧៖០០ ដោយនៅជាប់ខ្លួនមានម៉ូតូហុងដារឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ ខ្សែកមាសទំងន់៥ជី ប៉ុន្តែអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់ ថាជាករណីឃាត់កម្ម ឬមួយយ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដែលត្រូវបានជនមិនស្គាល់ដឹកតាមរថយន្ត ហើយទម្លាក់ចោល នៅក្នុងព្រៃតូចមួយ នៅឃុំទួលវិហារ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ៕
ព័ត៌មានជាតិ
មតិយោបល់