ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ី បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកសម្ភារយោធា សង្កត់លើផ្ទះពលរដ្ឋ និងសណ្ឋាគារ ក្នុងទីក្រុង Medan កោះស៊ូម៉ាត្រា កើនឡើងដល់១៤១នាក់។
សារព័ត៌មាន Reuters ចេញផ្សាយនៅ នៅព្រឹកថ្ងៃនេះថា អ្នកដំណើរនៅលើយន្តហោះភាគច្រើន ត្រូវគេជឿថា ជាសាច់ញាតិរបស់យោធា ដែលនៅលើយន្តហោះនោះ មានផ្ទុកមនុស្ស ១១៣នាក់ ក្នុងមានសហសេវិកដ៏ជំនាញចំនួន១២នាក់។
អ្នកនាំពាក្យឥណ្ឌូនេស៊ី បានឲ្យដឹងថា យន្តហោះយោធាដែលបានធ្លាក់នោះជាប្រភេទ Hercules C-130 ត្រូវបានផលិតឡើងនៅសហរដ្ឋអាមេរិក ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយមូលហេតុនៃការធ្លាក់នៅមិនទាន់ដឹងនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់