ភ្នំពេញ៖ មន្រ្តីគ្រប់គ្រងរដ្ឋបាលម្នាក់នៅក្រសួងបរិស្ថាន ត្រូវបានឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ថៅកែហាង «សាច់អាំង ទូតចិន» កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីជននេះ បោកកែវអស់៤ ព្រមទាំងបង្កជម្លោះ ហើយមិនព្រមសងថ្លៃកែវដល់ម្ចាស់កែហាង។
មន្រ្តីនគរបាលប៉ុស្តិ៍ទួលទំពូងទី២ បានឲ្យដឹងថា ហេតុការណ៍នោះ បានកើតឡើងនៅតាមផ្លូវលេខ ១៧៥ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ហើយជនបង្កមានឈ្មោះ សៅ សុវណ្ណារ៉ា ជាមន្រ្តីគ្រប់គ្រងរដ្ឋបាល នៅនាយកដ្ឋានអង្កេតពិនិត្យ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ស្នាក់នៅផ្ទះលេខ ៦៦ ផ្លូវ ៣៨៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ថៅកែវហាង បានបញ្ជាក់ថា «មុនពេលមានរឿងនេះកើតឡើង ជនបង្ក និងមិត្តភ័ក្ដិ ៤-៥នាក់ បានចូលទៅផឹកស៊ី នៅហាងខាងលើ ស្ថិតក្រោយស្ថានទូតចិន ស្រាប់តែកំពុងផឹកនោះ ក៏កើតមានជម្លោះ ពេលនោះជនបង្កបានបោកកែវ ចំនួន៤ ។ ភ្លាមៗនោះខាងម្ចាស់ហាង បានទៅសម្របសម្រួល ហើយឲ្យចេញសំណងកែវទាំង៤ ប៉ុន្តែជនបង្កដែលមានស្ថានភាពស្រវឹង បើកភ្នែកលែងចង់រួចនោះ មិនបានសងលុយនោះទេ ទើបថៅកែហាងប្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនតែម្តង។»
គួរបញ្ជាក់ផងដែរថា ថៅកែហាង បានបញ្ជាក់ថា ជនបង្កខាងលើ ឧស្សាហ៍មកផឹកស៊ី នៅហាងគាត់ជាច្រើនដង ហើយធ្លាប់បោកកែវផងដែរ តែម្ចាស់ហាងខ្ជិលប្តឹងផ្តល់ ទើបតែលើកនេះទ្រាំលែងបានក៏ចាត់ការតែម្តងទៅ៕
មតិយោបល់