ទាក់ទងទៅនឹងរឿងរ៉ាវ ឧកញ៉ា សុខ ប៊ុន ប្រើហិង្សាសម្រាតទៅលើ អតីតពិធីការិនីស៊ីធីអិន នាង សាសា នោះ ស្រាប់តែមានពាក្យរិះគន់មិនសំចៃមាត់ ទៅលើ ឧកញ៉ា រូបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុក មួយចំនួន មិនបានជ្រួលជ្រើមឡើយ ដោយចង់ដឹងថា រឿងពិតយ៉ាងម៉េច ចាំស្រដី ដោយគេលើកឡើងថា «ទះដៃតែម្ខាងមិនឭនោះទេ» ។
ដើម្បីស្រាយបំភ្លឺរឿងនេះ លោកមេធាវីរបស់ឧកញ៉ា សុខ ប៊ុន បានធ្វើការអះអាងប្រាប់ សារព័ត៌មានក្នុងស្រុកមួយថា បន្ទាប់ពីរងការប្រមាថ និងគប់ទូរស័ព្ទទៅលើ ពីសំណាក់ សាសា បានធ្វើឲ្យឧកញ៉ា សុខ ប៊ុន ជួលឆុងច្រមុះ ដូចគេយក ភ្លើងមកស្រោចខ្លួន និងឈានដល់ការប្រើហិង្សា វាយតប់ទៅលើ សាសា តែម្តង។ ក្នុងនោះដែរ ឧកញ៉ា សុខ ប៊ុន ក៏ទទួលស្គាល់ថា មានការជ្រុលជ្រោះ ប្រើជើងដៃ វាយទៅលើ សាសាពិតមែន ។
ហើយការលើកឡើងនេះ មិនមែនចង់លាងសម្អាតភាពអាម៉ាស់ជូនឧកញ៉ា សុខ ប៊ុន ដែលបានប្រើហិង្សាលើកញ្ញា សាសា ដូចបានបង្ហាញក្នុងវីដេអូឃ្លីបនោះទេ តែចង់លាតត្រដាងនៅដើមហេតុពិត នៃអំពើហិង្សានេះប៉ុណ្ណោះ។
មេធាវី រូបនេះក៏បានអះអាង មិនខុសពីអ្នកលេងហ្វេសប៊ុកដែលមិនជ្រួលជ្រើម នឹងហេតុការណ៍ ថា [បើគ្មានភ្លើង ក៏គ្មានផ្សែងនោះដែរ]។ ខ្ញុំចង់បកស្រាយឲ្យដឹងនូវ រឿងពិត និងដើមចមមួយចំនួន ដើម្បីឲ្យអ្នកសាធារណជនបានជាមូលដ្ឋានខ្លះ មុននិងវិនិច្ឆ័យភាពល្អ ឬអាក្រក់ទៅ លើបុគ្គលណាម្នាក់។ ជាពិសេសចង់បង្ហាញថា តារាដែលកំពុងតែទទួលបានការអាណិតអាសូរច្រើន ពីសាធារណជនទូទៅនេះ ក៏ជាបុគ្គលមិនធម្មតាប៉ុន្មាននោះឡើយ ហើយតារារូបនេះ ក៏ធ្លាប់បានរងនូវរឿងអាស្រូវជាច្រើន ក្នុងពិភពតារាផងដែរ»។
ក៏ប៉ុន្តែរឿងនេះបានធ្លាក់ទៅដល់ដៃ តុលាការរួចរាល់ហើយ ដោយបានកោះអញ្ជើញ ឧកញ៉ា ខាងលើមកស៊ើបសួរ ស្វែងរកការពិត ដើម្បីស្រាយទៅតាមនិតិវិធី ។ ចង់ដឹងថា រឿងរ៉ាវនេះយ៉ាងណា សូមតាមដាន ជាមួយនឹង យើងនៅពេលក្រោយទៀត ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់