ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ សមត្ថកិច្ច បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូ។

ជនសង្ស័យឈ្មោះ ឡេង សុខា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ក្រុម៥ ភូមិស្វាយប៉ាក មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន )។

សម្ភារ:ដកហូតរួមមាន៖
-ដែកចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន០៣
-សោរខ្សៀចំនួន០១
-ដែកលួសសម្រាប់ឆ្កឹះសោចំនួន០១។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់