ព័ត៌មានជាតិ

រលក់កម្ដៅខ្លាំង ចាប់ផ្ដើមវាយប្រហារជប៉ុន ក្នុងនោះមានមនុស្ស ៣នាក់បានស្លាប់

តូក្យូ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ និងមនុស្សជាង ៨០០នាក់ផ្សេងទៀត បានសម្រាក់នៅមន្ទីរពេទ្យ បន្ទាប់ពីរលក់កម្ដៅខ្លាំងបានវាយបក់ចំប្រទេសជប៉ុន កាលពីថ្ងៃអង្គារ។
Japan-battles-heat-wave-as-3-confirmed-dead-hundreds-hospitalized
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រលកកម្ដៅបានកើនឡើងចាប់តាំងពីដើមសប្ដាហ៍ ហើយបើយោងតាមការចុះផ្សាយរបស់ Japan Times បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់នោះ មានបុរសវ័យ៩២ឆ្នាំម្នាក់ ត្រូវបានរកឃើញដួលនៅទីវាលមួយកន្លែង។ ចាប់ពីថ្ងៃទី០៦ដល់១២ខែកក្កដា មានមនុស្ស ៣.០០០នាក់ បានទៅសម្រាក់នៅមន្ទីរពេទ្យ ព្រោះតែមានបញ្ហាសុខភាពដោយសារក្ដៅខ្លាំង។
គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ រលក់់កម្ដៅខ្លាំងបានវាយប្រហារប្រទេសឥណ្ឌា និងប៉ាគីស្ថានដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់៕

មតិយោបល់