ព័ត៌មានជាតិ

ម្នាក់ជាប់ខ្នោះ ២នាក់រត់រួច ករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទី ត្រង់ចំណុចក្នុងហាងកោសជប់ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ មានករណីលួចម៉ូតូបង្កឡើង ដោយជនសង្ស័យ៣នាក់ ស្លៀកស៊ីវិលមធ្យោបាយម៉ូតូ ២គ្រឿង។

ជនសង្ស័យទី១ ឈ្មោះ អ៊ុន ចិន ហៅស្វាតភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរហៅភ្ញៀវខារ៉ាអូខេ ស្នាក់នៅក្នុងហាងខារ៉ាអូខេពន្លឺដួងចិត្តផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួនថ្ងៃទី២១/០៩ /២០១៩ ម៉ោង៩និង៣០នាទី) ទី២ឈ្មោះ គរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (គេចខ្លួន) និងទី៣ឈ្មោះ វង្ស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិត (គេចខ្លួន)។

សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 0068 មិនចាំអក្សរ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់