ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ចាប់ផ្ដើមជំហ៊ានទី៣ តបណ្ដាញអគ្គិសនីតម្លៃ ៦៣០រៀល ដល់កម្មករ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីប្រកាសថ្មីមួយថា ខ្លួនបានបន្តប្រតិបត្តិការតបណ្តាញអគ្គិសនីតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជូនកម្មករ និយោជិត ក៏ដូចជាអ្នកជួលផ្ទះ ជួលបន្ទប់ ក្នុងជំហ៊ានទី៣ ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា នេះតទៅ ដែលជំហ៊ានទី៣ នេះមានចំនួនជាង ៣ម៉ឺនបន្ទប់។
cam-photo-edc
អគ្គិសនីកម្ពុជា បានផ្ញើលិខិតជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងការតបណ្តាញអគ្គិសនីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា បន្ទប់ជួល ដែលនឹងត្រូវចុះតបណ្តាញអគ្គិសនីក្នុងជំហ៊ានទី៣ មានចំនួនសរុប ៣៣.៥០០បន្ទប់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ ព្រែកព្នៅ ទួលគោក មានជ័យ ចំការមន និងស្រុកអង្គស្នួល។ ដោយឡែកខណ្ឌឬស្សីកែវ ជ្រោយចង្វា និងខណ្ឌដង្កោ មានបន្ទប់តិចតួចប៉ុណ្ណោះ មិនទាន់បានតចរន្ត។

ក្នុងលិខិតដដែលបានឲ្យដឹងផងដែរថា បន្ទប់ប្រមាណ ១២២.២៥២បន្ទប់ហើយ ត្រូវបានតភ្ជាប់ចរន្តតម្លៃ ៦១០រៀល ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥៕

មតិយោបល់