ព័ត៌មានជាតិ

Huawei ៖ ឆមាសដើមឆ្នាំ ទទួលបានប្រាក់ចំណូលជាង ២៨ពាន់លានដុល្លារអាមេរិក

ចិន៖ Huawei Technologies Co Ltd បានឲ្យដឹងថា ប្រាក់ចំណូលឆមាសទី១ ឆ្នាំនេះ ទទួលបានជាង ២៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៣០%។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ប្រាក់ចំណូលពេញមួយឆ្នាំ ២០១៥នេះ នឹងកើនឡើង ២០ភាគរយ ខណៈដែលនៅឆមាសទី១ កើនឡើង ៣០% ហើយរំពឹងថា នៅឆ្នាំ ២០១៨ ប្រាក់ចំណូលប្រចាំឆ្នាំនឹងទទួលបាន ៧០ពាន់លានដុល្លារអាមេរិក។
លោក Meng Wanzhou ប្រធានហិរញ្ញវត្ថុ Huawei បានឲ្យដឹងថា ឆមាសទី១នេះ ក្រុមហ៊ុនបានជោគជ័យទៅលើអាជីវកម្មជាច្រើន ហើយក៏បានពង្រីកដៃគូសហការផងដែរ ដូច្នេះរំពឹងថា អនាគតដ៏ខ្លីខាងមុខនេះ Huawei នឹងកាន់តែជោគជ័យជាងនេះទៅទៀត៕

A worker adjusts the logo at the stand of Huawei at the CeBIT trade fair in Hanover March 15, 2015. REUTERS/Morris Mac Matzen/Files
A worker adjusts the logo at the stand of Huawei at the CeBIT trade fair in Hanover March 15, 2015. REUTERS/Morris Mac Matzen/Files

មតិយោបល់