ព័ត៌មានជាតិ

ផ្អើលទាំងយប់! បុរសម្នាក់ ដេកស្លាប់លើគ្រែក្រោមសំយាបផ្ទះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដេកស្លាប់ ត្រង់ចំណុចផ្ទះឈ្មោះ ហេន វី មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ មុំ សំអឿន (ហៅចក់) ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំជាមួយម្ចាស់ផ្ទះ បានផឹកស្រាស្រវឹង ទៅផ្ទះលែងរួច ក៏
បានចូលទៅដេកលើគ្រែ ក្រោមសំយាបផ្ទះឈ្មោះខាងលើ (ស្លាប់)។

មូលហេតុ៖ ខ្យល់គស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់