ភ្នំពេញ៖ ចាងហ្វាងផលិតកម្មវ័យក្មេង និងជាតារាចម្រៀងលោក ឈុន សុវណ្ណភក្តី បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មិនសរសើរមិនបានជាមួយនឹងការបង្ហើរទឹកដមសំនៀងតាមរយៈបទថ្មី ដែលទើបតែចេញនៅក្នុងផលិតកម្ម BKS របស់ខ្លួននោះ ។
បទថ្មីនេះដែរក្រោមចំណងជើងថា «អាចទេបែកពីគេ មកស្រលាញ់បង» ដែលជាបទមួយកំពុងឆក់បេះដូងអ្នកគាំទ្រ ជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។
ដូចអ្វីដែលយើងបានដឹងស្រាប់ទៅហើយ ដោយកន្លងមកផលិតកម្ម BKS បានប្រកាសនូវគោលជំហររបស់ខ្លួន បើទោះបីជាស្លាប់មិនចម្លងបទពីបរទេសមកច្រៀងឡើយ សុខចិត្តធ្វើបទថ្មី ដើម្បីលើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរឲ្យរីកថ្កុំថ្កើនទៅមុខជាលំដាប់។
ជាមួយនឹងបទថ្មីខាងលើប្រភពពីអ្នកបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា បទថ្មីនេះពិតជាពិរោះ ពោលគឺសឹងពិរោះជាងម្ចាស់ដើម ដែលច្រៀងដោយ Boty jj និងនិពន្ធដោយ Hak Record ទៅទៀត ។ ទន្ទឹមជាមួយនឹងគ្នានេះ គេក៏ឃើញមានការចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកយក្សមួយនេះឡើងព្រោងព្រាត។
លោក ឈុន សុវណ្ណភក្តី បានប្រាប់ដល់អ្នកយកព័ត៌មានរបស់គេហទំព័រ ដំណឹងឲ្យដឹងថា៖ បទនេះដែរជាបទថ្មីស្នាដៃកូនខ្មែរ ដែលច្រៀងBoty jj និងនិពន្ធដោយ Hak Record ក៏ប៉ុន្តែត្រូវបានម្ចាស់ដើមប្រគល់បទនេះឲ្យមកខាង BKS ដោយចុះអាជ្ញាប័ណ្ណត្រឹមត្រូវមកឲ្យខាងផលិតកម្មរបស់យើង ។ ហើយបទនេះដែច្រៀងដោយរូបខ្ញុំបាទ ឈុន សវុណ្ណភក្តីផ្ទាល់តែម្តង។
បើទោះបីជាយ៉ាងនេះក្តីលោកបានថ្លែងបន្តថា បើគ្មានទស្សនិកជនគាំទ្រទេ លោកក៏គ្មានថ្ងៃនេះដែរ អ្វីដែលធ្វើក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតសុទ្ធតែពឹងលើអ្នកគាំទ្រ ហើយក៏សង្ឈឹមថាបងប្អូននិងបន្តគាំទ្រ ដើម្បីជម្រុញស្នាដៃកូនខ្មែរឲ្យធំធាត់ទៅកាន់សកលលោក ៕
ស្តាប់បទចម្រៀង«អាចទេបែកពីគេ មកស្រលាញ់បង» ដូចខាងក្រោម៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់